ធ្វើបច្ចុប្បន្នភាព 21/2/2024

ក្រុមហ៊ុន Southern California Gas Company ចាត់ទុកឯកជនភាព និងសន្តិសុខព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជារឿងសំខាន់។ ការជូនដំណឹងនៅពេលប្រមូល និងគោលនយោបាយច្បាប់ស្តីពីឯកជនភាពរបស់អ្នកប្រើប្រាស់នៅរដ្ឋកាលីហ្វ័រញ៉ា នេះពិពណ៌នាពីរបៀបដែលយើងប្រមូល ប្រើប្រាស់ និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួន ដែលទាក់ទងនឹងពលរដ្ឋរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលស្ថិតក្រោមច្បាប់ស្តីពីឯកជនភាពរបស់អ្នកប្រើប្រាស់នៅរដ្ឋកាលីហ្វ័រញ៉ា ដូចដែលបានធ្វើវិសោធនកម្មដោយច្បាប់ស្តីពីឯកជនភាពរបស់អ្នកប្រើប្រាស់នៅរដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ 2020 និងបទប្បញ្ញត្តិទាំងឡាយដែលបានប្រកាសនៅក្រោម (“CCPA”)។

តើអ្វីទៅជាព័ត៌មានផ្ទាល់ខ្លួន?

ច្បាប់ “CCPA” ពិពណ៌នា “ព័ត៌មានផ្ទាល់ខ្លួន” ថាជាព័ត៌មានដែលសម្គាល់អត្តសញ្ញាណ ជាប់ពាក់ព័ន្ធ ពិពណ៌នា អាចមានទំនាក់ទំនងដោយសមហេតុសមផលជាមួយ ឬអាចមានចំណងពាក់ព័ន្ធដោយសមហេតុសមផលដោយផ្ទាល់ ឬដោយប្រយោលជាមួយពលរដ្ឋ ឬគ្រួសារនៅរដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែច្បាប់ CCPA មិនបានអនុវត្តលើព័ត៌មានមួយចំនួន ដូចជាព័ត៌មានដែលចែងក្នុងច្បាប់ទំនើបកម្មហិរញ្ញវត្ថុ ឬហៅថា Gramm-Leach-Bliley Act ឬច្បាប់ស្តីពីទំនួលខុសត្រូវ និងចល័តភាពនៃព័ត៌មានសុខភាព។

ការជូនដំណឹងនៅពេលប្រមូល (ការប្រមូល ការប្រើប្រាស់ និងការបញ្ចេញព័ត៌មានផ្ទាល់ខ្លួន)

យើងប្រមូលប្រភេទព័ត៌មានផ្ទាល់ខ្លួនអំពីពលរដ្ឋកាលីហ្វ័រញ៉ា ហើយបញ្ចេញទៅឲ្យភាគីទីបី ឬអ្នកផ្តល់សេវានានាក្នុងគោលបំណងអាជីវកម្មដូចបានរាយខាងក្រោម។

យើងអាចបានប្រមូលប្រភេទព័ត៌មានផ្ទាល់ខ្លួន ដូចខាងក្រោម អាស្រ័យលើអន្តរកម្មរបស់អ្នកជាមួយយើង៖

  1. ព័ត៌មានសម្គាល់អត្តសញ្ញាណ ដូចជា ឈ្មោះ ព័ត៌មានទំនាក់ទំនង និងអត្តសញ្ញាណប័ណ្ណរដ្ឋ
  2. ព័ត៌មានផ្ទាល់ខ្លួន ដូចបានកំណត់ក្នុងច្បាប់ការពាររដ្ឋកាលីហ្វ័រញ៉ា ដូចជា ព័ត៌មានហិរញ្ញវត្ថុ
  3. ចំណាត់ថ្នាក់ដែលមានការការពារ ក្រោមច្បាប់សហព័ន្ធ ឬរដ្ឋកាលីហ្វ័រញ៉ា ដូចជា ស្ថានភាពពិការភាព ឬលក្ខណសម្បត្តិដទៃទៀត
  4. កំណត់ត្រារបស់អ្នកប្រើប្រាស់ ដូចជា ប្រតិបត្តិការ គណនី ការប្រើប្រាស់ថាមពល និងព័ត៌មានអំពីប្រាក់ចំណូល
  5. សកម្មភាពអ៊ីនធឺណិត ឬបណ្តាញ ដូចជា ប្រវត្តិស្វែងរក និងអន្តរកម្មជាមួយគេហទំព័ររបស់យើង
  6. ទិន្នន័យទីតាំងភូមិសាស្រ្ត ដូចជា ទីតាំងសម្ភារ
  7. អូឌីយ៉ូ អេឡិចត្រូនិក រូបភាព ឬព័ត៌មានស្រដៀង ដូចជាការថតទុកការហៅទូរស័ព្ទ ឬវីដេអូ
  8. ព័ត៌មានទាក់ទងនឹងការងារ ឬវិជ្ជាជីវៈ ដូចជា ប្រវត្តិការងារ និងនិយោជកមុន
  9. ព័ត៌មានអំពីកម្រិតវប្បធម៌អប់រំ ដូចជា សាលា និងកាលបរិច្ឆេទបញ្ចប់ការសិក្សា ការដាក់ពាក្យអាហាររូបករណ៍និស្សិតមហាវិទ្យាល័យ និង
  10. ការសំយោគទាំងឡាយដែលទាញចេញពីព័ត៌មានខាងលើ ដើម្បីបានជាទម្រង់ព័ត៌មានមួយអំពីអ្នក ចំណង់ចំណូលចិត្ត និងលក្ខណសម្បត្តិរបស់អ្នក

យើងអាចប្រើព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងអាជីវកម្មដូចខាងក្រោម៖

  1. ធ្វើប្រតិបត្តិការ គ្រប់គ្រង និងរក្សាអាជីវកម្មរបស់យើង
  2. ផ្តល់ និងកែលម្អផលិតផល និងសេវាកម្មរបស់យើង
  3. ទំនាក់ទំនងជាមួយអ្នក និងគ្រប់គ្រងគណនីរបស់អ្នក រាប់ទាំងការចេញវិក្កយបត្រ និងសេវាឥណទាន
  4. កំណត់ពីសិទ្ធិ និងការចូលរួមរបស់អ្នកនៅក្នុងកម្មវិធីមួយចំនួន
  5. សម្រាប់គោលបំណងគ្រប់គ្រងការងារ និងអ្នកលក់របស់យើង
  6. តម្រូវតាមបុគ្គល ផ្សាយពាណិជ្ជកម្ម អភិវឌ្ឍ កែលម្អ និងធ្វើទីផ្សារផលិតផល និងសេវាកម្មរបស់យើង
  7. សម្រាប់គុណភាព សុវត្ថិភាព ការស្រាវជ្រាវ និងការវិភាគទិន្នន័យ
  8. ស៊ើបអង្កេត និងបង្ការការក្លែងបន្លំ និងឧប្បត្តិហេតុសុវត្ថិភាព
  9. ថែរក្សាសម្ភាររូបវ័ន្ត ប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ
  10. បំពេញមុខងារគណនេយ្យ សវនកម្ម និងមុខងារផ្ទៃក្នុងដទៃទៀត
  11. ថែរក្សាកំណត់ត្រាអាជីវកម្ម
  12. ធ្វើការស៊ើបអង្កេត និងអនុវត្តតាមកាតព្វកិច្ចស្របច្បាប់
  13. ធ្វើការទាមទារ និងការពារការទាមទារស្របច្បាប់ និងការពារអ្នក យើងទាំងអស់គ្នា និងអ្នកដទៃ
  14. សម្រាប់ការប្រើប្រាស់ទាំងឡាយ ដែលយើងជូនដំណឹងដល់អ្នក ឬសុំការអនុញ្ញាតរបស់អ្នក និង
  15. សម្រាប់ការប្រើប្រាស់តាមរបៀបមួយដែលស្របច្បាប់ ទៅតាមបរិបទដែលវាស្ថិតនៅ។

រយៈពេលដែលយើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលយូរតាមការចាំបាច់ ឬការអនុញ្ញាតដោយផ្អែកលើមូលហេតុដែលយើងបានរក្សាទុក។ នៅក្នុងការសម្រេចថាតើយើងរក្សាទុកព័ត៌មានយូរកម្រិតណា យើងពិចារណាលើកាតព្វកិច្ចផ្លូវច្បាប់ដែលមានជាធរមាន។ ជាជាងលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងអាចមិនកំណត់អត្តសញ្ញាណវា អនុលោមតាម CCPA ដោយលុបចោលព័ត៌មានលម្អិតដែលអាចកំណត់អត្តសញ្ញាណបាន។ នៅពេលយើងធ្វើកិច្ចការនេះ យើងនឹងមិនប៉ុនប៉ងធ្វើការកំណត់អត្តសញ្ញាណវាឡើងវិញទេ។

សិទ្ធិរបស់ពលរដ្ឋនៅកាលីហ្វ័រញ៉ា

ច្បាប់រដ្ឋកាលីហ្វ័រញ៉ាផ្តល់ឲ្យពលរដ្ឋកាលីហ្វ័រញ៉ានូវសិទ្ធិមួយចំនួន ហើយដាក់កំហិតលើការធ្វើអាជីវកម្ម ដូចចែងខាងក្រោម។

ការជូនដំណឹងនៅពេលប្រមូល៖ គេតម្រូវឲ្យយើងជូនដំណឹងដល់ពលរដ្ឋកាលីហ្វ័រញ៉ា នៅពេល ឬមុនពេលប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ប្រភេទផ្សេងៗនៃព័ត៌មានផ្ទាល់ខ្លួនដែលគេប្រមូលយក និងគោលបំណងដែលគេយកព័ត៌មានបែបនោះទៅប្រើប្រាស់។

សំណើដែលអាចផ្ទៀងផ្ទាត់បានសម្រាប់ការលុប ការកែតម្រូវ ការចូលមើល/ការថតចម្លង និងសិទ្ធិចង់ដឹងចង់ឮ៖  អាស្រ័យលើករណីលើកលែងមួយចំនួន ពលរដ្ឋនៅកាលីហ្វ័រញ៉ា មានសិទ្ធិធ្វើការស្នើសុំដូចខាងក្រោម ដោយឥតគិតថ្លៃ៖

សិទ្ធិសុំលុប៖ សិទ្ធិស្នើសុំការលុបព័ត៌មានផ្ទាល់ខ្លួន ដែលយើងបានប្រមូលអំពីពួកគេ អាស្រ័យលើការលើកលែងមួយចំនួន និងសិទ្ធិស្នើឲ្យគេលុបព័ត៌មានផ្ទាល់ខ្លួនបែបនេះបាន លើកលែងកន្លែងណាដែលចាំបាច់ ដែលយើងត្រូវរក្សាព័ត៌មានផ្ទាល់ខ្លួនបែបនោះ ដោយមូលហេតុដូចខាងក្រោម៖

  • ធ្វើប្រតិបត្តិការដែលព័ត៌មានផ្ទាល់ខ្លួនត្រូវបានគេប្រមូលសម្រាប់ប្រតិបត្តិការនោះ, បំពេញលក្ខខណ្ឌនៃការធានាជាលាយលក្ខអក្សរ ឬការហៅយកផលិតផលមកវិញ ដែលធ្វើឡើងអនុលោមតាមច្បាប់សហព័ន្ធ, ផ្តល់ទំនិញ ឬសេវាដែលស្នើដោយអ្នកប្រើប្រាស់, ឬការរង់ចាំដោយសមហេតុសមផលក្នុងបរិបទនៃទំនាក់ទំនងអាជីវកម្មជាបន្តជាមួយអ្នកប្រើប្រាស់, ឬចុះកិច្ចសន្យារវាងអាជីវកម្ម និងអ្នកប្រើប្រាស់។
  • ស៊ើបអង្កេតពីឧប្បត្តិហេតុសន្តិសុខ, ការពារសកម្មភាពព្យាបាទ បោកប្រាស់ ក្លែងក្លាយ ឬខុសច្បាប់, ឬកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះសកម្មភាពនោះ។
  • ស្វែងរក និងជួសជុលកំហុសដែលធ្វើឲ្យខូចដល់មុខងារដែលមានស្រាប់។
  • បញ្ចេញមតិដោយសេរី, ធ្វើឲ្យប្រាកដអ្នកប្រើប្រាស់ម្នាក់ទៀតអាចបញ្ចេញមតិដោយសេរី ឬប្រើសិទ្ធិផ្សេងទៀតដែលច្បាប់អនុញ្ញាត។
  • គោរពច្បាប់ទំនាក់ទំនង ដែលហាមឃាត់ការលុបចោល។
  • ចូលរួមក្នុងការស្រាវជ្រាវជាសាធារណៈ ឬមានការត្រួតពិនិត្យពីសហការីតាមបែបវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត ឬស្ថិតិ សម្រាប់ផលប្រយោជន៍សាធារណៈ ដែលប្រកាន់ខ្ជាប់តាមច្បាប់ពាក់ព័ន្ធទាំងអស់ស្តីពីឯកជនភាព និងសីលធម៌ នៅពេលការលុបព័ត៌មានរបស់អាជីវកម្មទាំងនោះ ទំនងជាធ្វើឲ្យប៉ះពាល់ទាំងស្រុង ឬខ្លាំងដល់សមិទ្ធផលនៃការស្រាវជ្រាវបែបនោះ បើសិនអ្នកប្រើប្រាស់បានផ្តល់ការយល់ព្រមបន្ទាប់ពីជ្រាបព័ត៌មានសព្វគ្រប់។
  • ផ្តល់លទ្ធភាពឲ្យមានការប្រើប្រាស់សម្រាប់តែផ្ទៃក្នុង ដែលសមស្របជាមួយនឹងការរំពឹងទុកទាំងឡាយរបស់អ្នកប្រើប្រាស់ ផ្អែកលើទំនាក់ទំនងរបស់អ្នកប្រើប្រាស់ជាមួយអាជីវកម្ម។
  • គោរពតាមកាតព្វកិច្ចច្បាប់។
  • បើមិនដូច្នោះទេ ប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ សម្រាប់ផ្ទៃក្នុង និងតាមរបៀបមួយដែលស្របច្បាប់ ដែលត្រូវនឹងបរិបទដែលអ្នកប្រើប្រាស់បានផ្តល់ព័ត៌មានឲ្យ។

សូមកត់សម្គាល់ថា ភាគច្រើននៃព័ត៌មានផ្ទាល់ខ្លួន ដែលយើងប្រមូល ស្ថិតនៅក្នុងករណីលើកលែងដែលបានលើកឡើងខាងលើ។

សិទ្ធិចូលមើល/ថតចម្លង៖ (រហូតដល់ពីរដងរៀងរាល់ 12 ខែ) សិទ្ធិស្នើសុំថតចម្លងព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ណាមួយ ដែលយើងបានប្រមូលអំពីពួកគេកាលពី 12 ខែមុន ហើយឲ្យគេផ្ញើវាមក ដោយឥតគិតថ្លៃ ទោះតាម (ក) អេឡិចត្រូនិកក្តី ជាទម្រង់មួយដែលអាចចល័តបាន និងបច្ចេកទេសអាចធ្វើទៅរួច និងអាចប្រើប្រាស់បាន ដែលអនុញ្ញាតឲ្យបុគ្គលធ្វើការបញ្ចូនព័ត៌មាននេះទៅឲ្យអង្គភាពមួយផ្សេងទៀតដោយគ្មានការរំខាន ឬ (ខ) តាមសំបុត្រក្តី។ សម្រាប់មូលហេតុសុវត្ថិភាព និងការគោរពតាមច្បាប់ CCPA ប្រភេទព័ត៌មានផ្ទាល់ខ្លួនដែលរសើបខ្លាំងមួយចំនួន ដូចជា លេខរបបសន្តិសុខសង្គម លេខប័ណ្ណបើកបរ និងលេខគណនីធនាគារ នឹងមិនផ្តល់ជូនឡើយ ប៉ុន្តែយើងនឹងជូនដំណឹងដល់អ្នក បើសិនយើងអាចបានប្រមូលព័ត៌មានទាំងនោះក្នុងរយៈពេល 12 ខែនោះ។

សិទ្ធិមិនចូលរួម/មិនលក់៖ សិទ្ធិមិនចូលរួមក្នុងការលក់ (បើមាន) ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនលក់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងអត្ថន័យនៃ CCPA។

សិទ្ធិចង់ដឹងចង់ឮ៖ (រហូតដល់ពីរដងរៀងរាល់ 12 ខែ) សិទ្ធិស្នើសុំដែលយើងផ្តល់ឲ្យពួកគេនូវព័ត៌មានមួយចំនួនអំពីរបៀបដែលយើងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ រាប់បញ្ចូលទាំង៖

  • ប្រភេទផ្សេងៗនៃព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូល
  • ប្រភេទផ្សេងៗនៃប្រភពព័ត៌មានផ្ទាល់ខ្លួន
  • គោលបំណងអាជីវកម្ម និង/ឬពាណិជ្ជកម្មដើម្បីប្រមូល ឬលក់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ
  • ប្រភេទផ្សេងៗនៃភាគីទីបី ដែលយើងបានចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ
  • ប្រភេទផ្សេងៗនៃព័ត៌មានផ្ទាល់ខ្លួន ដែលយើងបានបញ្ចេញ ឬចែករំលែកជាមួយភាគីទីបីសម្រាប់គោលបំណងអាជីវកម្ម
  • សិទ្ធិស្នើសុំព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ណាមួយដែលបានប្រមូល (សូមមើលខាងលើ) និង
  • ប្រភេទផ្សេងៗនៃភាគីទីបី ដែលព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋត្រូវបានគេលក់ទៅឲ្យ និងប្រភេទជាក់លាក់ណាមួយនៃព័ត៌មានផ្ទាល់ខ្លួន ដែលបានលក់ទៅឲ្យប្រភេទនីមួយៗនៃភាគីទីបី។

សិទ្ធិសុំកែ៖ សិទ្ធិស្នើសុំដែលយើងកែភាពមិនត្រឹមត្រូវនៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

សិទ្ធិដាក់កម្រិតការប្រើប្រាស់ និងការបញ្ចេញ៖ សិទ្ធិដែលអាស្រ័យលើលក្ខខណ្ឌ និងការលើកលែងមួយចំនួន អ្នកអាចមានសិទ្ធិដាក់កម្រិតការប្រើប្រាស់ និងការបញ្ចេញនៃ “ព័ត៌មានផ្ទាល់ខ្លួនដែលរសើបៗ” ដូចបានកំណត់ក្រោម CCPA។ ប៉ុន្តែយើងមិនឲ្យពាក់ព័ន្ធក្នុងសកម្មភាពទាំងឡាយណាដែលជំរុញឲ្យប្រើសិទ្ធិនេះឡើយ។

ការបញ្ជូនសំណើ៖ សំណើប្រើប្រាស់សិទ្ធិសុំលុប កែតម្រូវ សិទ្ធិទទួលបានការថតចម្លង និង/ឬសិទ្ធិចង់ដឹងចង់ឮ អាចបញ្ជូនមកតាម  https://socalgas.com/privacy ឬដោយទាក់ទងមកយើងខ្ញុំតាមលេខ 1-800-427-2200 (ឥតគិតថ្លៃ)។ យើងនឹងឆ្លើយតបទៅនឹងសំណើដែលអាចផ្ទៀងផ្ទាត់បាន ដែលទទួលបានពីអ្នកប្រើប្រាស់នៅរដ្ឋកាលីហ្វ័រញ៉ា ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតរបស់ពួកគេ ដូចច្បាប់បានតម្រូវ ដោយផ្គូរផ្គងព័ត៌មានដែលគេបានផ្តល់ឲ្យជាមួយនឹងព័ត៌មានដែលយើងមានអំពីអ្នក ឬដោយស្នើឲ្យអ្នកចូលទៅក្នុងគណនីរបស់អ្នក។ បើសិនយើងមិនអាចផ្ទៀងផ្ទាត់សំណើឲ្យបានពេញលេញ យើងនឹងជូនដំណឹងទៅអ្នកស្នើសុំវិញ។ ភ្នាក់ងារដែលមានការអនុញ្ញាត នឹងត្រូវបានគេតម្រូវឲ្យផ្តល់ភស្តុតាងនៃការអនុញ្ញាតរបស់ពួកគេ ហើយយើងក៏អាចតម្រូវឲ្យអ្នកប្រើប្រាស់ដែលពាក់ព័ន្ធធ្វើការបញ្ជាក់ដោយផ្ទាល់ពីអត្តសញ្ញាណរបស់ពួកគេ និងសិទ្ធិអំណាចនៃភ្នាក់ងារដែលមានការអនុញ្ញាតនោះ។

មាត្រដ្ឋាន CCPA ប្រចាំឆ្នាំ 2022

ប្រភេទសំណើ

សំណើអតិថិជន

សំណើមិនមែនអតិថិជន

សរុប

សំណើដែលបានបំពេញ

ការបញ្ជាក់មិនបានសម្រេច

លុបចោល

ចំនួនថ្ងៃជាមធ្យមសម្រាប់ដំណើរការ

សំណើសុំរបាយការណ៍អំពីសិទ្ធិចង់ដឹងចង់ឮ

36

3

39

36

2

1

15

សំណើសុំលុបទិន្នន័យ

39

2

41

39

1

1

30

សំណើសុំកែ

7

3

10

7

2

1

19

សំណើសុំមិនចូលរួម

0

0

0

0

0

0

0

សំណើសុំដាក់កម្រិត

0

0

0

0

0

0

0

សរុប

82

8

90

82

5

3

N/A

ចំនួនថ្ងៃជាមធ្យម ដែលក្នុងរង្វង់រយៈពេលនោះយើងបានឆ្លើយតបយ៉ាងសំខាន់ទៅនឹងសំណើចង់ដឹងចង់ឮ សំណើសុំលុប ឬសំណើសុំដាក់កម្រិត៖

សូមកត់សម្គាល់ថា យោងតាមបញ្ញត្តិតម្រូវរបស់ CCPA សំណើសុំមិនចូលរួម និងសំណើសុំដាក់កម្រិតលើការចែកចាយព័ត៌មានផ្ទាល់ខ្លួនដែលរសើបៗ មិនត្រូវបានផ្តល់ឲ្យទេ ដោយសារក្រុមហ៊ុន Southern California Gas Company មិនលក់ព័ត៌មានផ្ទាល់ខ្លួន ឬចែកចាយព័ត៌មានផ្ទាល់ខ្លួនដែលរសើបៗ តាមរបៀបមួយដែលអាចត្រូវបានដាក់កម្រិតនៅក្រោមច្បាប់ CCPA។

ការលើកទឹកចិត្តខាងហិរញ្ញវត្ថុ ការលក់ និងការមិនរើសអើង ច្បាប់ CCPA ហាមឃាត់ការរើសអើងប្រឆាំងនឹងពលរដ្ឋកាលីហ្វ័រញ៉ាចំពោះការប្រើប្រាស់សិទ្ធិរបស់ពួកគេក្រោមច្បាប់ CCPA ហើយតម្រូវឲ្យមានការលើកទឹកចិត្តខាងហិរញ្ញវត្ថុ ដែលផ្តល់ទៅឲ្យពលរដ្ឋកាលីហ្វ័រញ៉ា ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។

ការរើសអើង៖ អាជីវកម្មទាំងឡាយមិនអាចរើសអើងប្រឆាំងនឹងពលរដ្ឋ ដែលប្រើប្រាស់សិទ្ធិរបស់ពួកគេក្រោមច្បាប់ CCPA ឡើយ។ ការរើសអើងអាចកើតមាន នៅពេលអាជីវកម្មមួយបដិសេធ ឬផ្តល់កម្រិតផ្សេងមួយ ឬគុណភាពទំនិញ ឬសេវាកម្ម ឬយក (ឬណែនាំឲ្យយក) តម្លៃឬអត្រាផ្សេង ឬដាក់ពិន័យដល់ពលរដ្ឋ ដែលប្រើប្រាស់សិទ្ធិ CCPA របស់ពួកគេ លុះណាតែទង្វើនោះវាមានទំនាក់ទំនងសមហេតុសមផលទៅនឹងតម្លៃ ដែលផ្តល់ទៅឲ្យអាជីវកម្មដោយទិន្នន័យរបស់ពលរដ្ឋទាំងនោះ។

ការបញ្ចេញការលើកទឹកចិត្តខាងហិរញ្ញវត្ថុ និងការលក់៖ បើសិនអាជីវកម្មទាំងឡាយផ្តល់នូវការលើកទឹកចិត្តខាងហិរញ្ញវត្ថុសម្រាប់ការប្រមូល ការលក់ ឬការលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ពលរដ្ឋមានសិទ្ធិទទួលបានការជូនដំណឹងអំពីការផ្តល់ជូនការលើកទឹកចិត្តខាងហិរញ្ញវត្ថុទាំងនោះ និងលក្ខខណ្ឌសម្ភាររបស់ពួកគេ និងសិទ្ធិមិនត្រូវបានគេបញ្ចូលក្នុងការផ្តល់ជូនដូច្នោះដោយគ្មានការយល់ព្រមចូលរួមបន្ទាប់ពីព័ត៌មានសព្វគ្រប់ និងសិទ្ធិអាចចាកចេញពីការផ្តល់ជូនបែបនោះ នៅពេលណាមួយក៏បាន។ អាជីវកម្មទាំងឡាយមិនអាចផ្តល់ការលើកទឹកចិត្តខាងហិរញ្ញវត្ថុ ដែលមិនយុត្តិធម៌ មិនសមហេតុសមផល មានលក្ខណៈបង្ខិតបង្ខំ ឬអារកគេឡើយ។ យើងមិនផ្តល់ការលើកទឹកចិត្តបែបនោះ ឬលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅពេលនេះ ដូចបានពិពណ៌នាមួយៗក្នុងច្បាប់ CCPA។

សូមពិនិត្យមើលឡើងវិញនូវគោលនយោបាយឯកជនភាពពេញលេញតាម https://socalgas.com/privacy-policy។ ដើម្បីទាក់ទងមកយើងខ្ញុំ សូមចុចលើ https://socalgas.com/privacy ឬហៅមកលេខ 1-800-427-2200