(ធ្វើបច្ចុប្បន្នភាព​ចុងក្រោយ 02/01/2023)

SoCalGas ប្តេជ្ញាការពារសិទ្ធិឯកជនភាពអំពីព័ត៌មានប្រើប្រាស់ថាមពលរបស់លោកអ្នក

SoCalGas-ը կպահի ձեր Էներգասպառման մասին տեղեկությունները միայն այնքան ժամանակ, որքան անհրաժեշտ է ձեզ սպասարկելու և այնպիսի հարցեր լուծելու համար, ինչպիսիք են հաշիվների դուրս գրման հետ կապված վեճերը, հարցումները և համակարգի պլանավորումը: Պահպանման ժամկետները տատանվում են՝ ելնելով կոնկրետ հանգամանքներից և բիզնեսի կարիքներից և սովորաբար տևում են տասը տարի:

មូលហេតុ​ដែល​ SoCalGas ប្រមូល​ព័ត៌មាន​អំពី​ការ​ប្រើប្រាស់​ថាមពល

យើង​ប្រមូល រក្សា​ទុក និង​ប្រើប្រាស់​ព័ត៌មាន​អំពី​​ការប្រើប្រាស់​ថាមពល​សម្រាប់​គោលបំណង​ផ្សេងៗ រួមមាន៖

គណនា​វិក្កយបត្រ៖ ដើម្បី​ដឹង​ពីបរិមាណ​ឧស្ម័ន​ដែល​អ្នក​ប្រើប្រាស់​ដើម្បី​ចេញ​វិក្កយបត្រ​ឲ្យ​អ្នក​បាន​ត្រឹមត្រូវ។ ព័ត៌មាន​នេះ​ត្រូវ​បាន​វាស់ និង​ប្រមូល​ពី​កុង​ទ័រ​ឧស្ម័ន​របស់​អ្នក។

ផែន​ការ​កម្ម​ប្រព័ន្ធ៖ ដើម្បី​ធ្វើ​ផែន​ការ​សម្រាប់​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​នាពេល​អនាគត ដែល​ប្រើ​ប្រាស់​ដើម្បី​បញ្ជូន​ថាមពល។ យើង​ក៏​ប្រើ​ព័ត៌មាន​នេះ​ផងដែរ​ដើម្បី​ធ្វើ​ផែនការ​សម្រាប់​បរិមាណ​ឧស្ម័ន​ដែល​យើងត្រូវ​ទិញ។

ប្រសិទ្ធភាព​ថាមពល៖ ដើម្បី​ជួយ​យើង​ធ្វើ​ផែនការ និង​វាស់វែង​ប្រសិទ្ធភាព​នៃ​កម្មវិធី​ប្រសិទ្ធភាព​ថាមពល​ផ្សេងៗ​ដែល​កំណត់​ដោយ​រដ្ឋ។

តាម​ការ​តម្រូវ​ដោយ​ច្បាប់ រដ្ឋាភិបាល និង​និយ័តករ។

ការ​រក្សា​ទុក

SoCalGas រក្សាទុកព័ត៌មានអំពីការប្រើប្រាស់ថាមពលរបស់លោកអ្នកតែក្នុងករណីចាំបាច់

SoCalGas នឹងរក្សាទុកព័ត៌មានអំពីការប្រើប្រាស់ថាមពលរបស់អ្នកសម្រាប់តែរយៈពេលចាំបាច់ដើម្បីបម្រើសេវាជូនអ្នក ហើយដោះស្រាយបញ្ហានានាដូចជា វិវាទវិក្កយបត្រ ការសួកសួរព័ត៌មាន និង ផែនការកម្មប្រព័ន្ធ ។ រយៈពេលនៃការរក្សាទុកនេះខុសគ្នាទៅតាមកាលៈទេសៈ និងតម្រូវការអាជីវកម្មជាក់ស្តែង ហើយជាធម្មតាមានរយៈពេលដប់ឆ្នាំ ។

ពេល​ដែល​ SoCalGas ចែក​រំលែក​ព័ត៌មាន​អំពី​ការ​ប្រើប្រាស់​ថាមពល

  • ការចែករំលែកជាមួយបណ្តាភាគីទីបី

    យើងអាចចែករំលែកព័ត៌មានអំពីការប្រើប្រាស់ថាមពលជាមួយក្រុមហ៊ុនផ្សេងៗដើម្បីបម្រើសេវាដល់អ្នក។ ក្រុមហ៊ុនទាំងនេះមានដូចជា ក្រុមហ៊ុនផ្តល់សេវាកម្ម ឬក្រុមហ៊ុនអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពល ដែលសហការជាមួយយើងដើម្បីបំពេញគោលបំណងបឋម ដែលបានរៀបរាប់ខាងលើ។ ជួនកាល យើងអាចសុំការអនុញ្ញាតរបស់អ្នកដែលអាចត្រូវបានតម្រូវឲ្យចែករំលែកព័ត៌មានអំពីការប្រើប្រាស់ថាមពលជាមួយស្ថាប័នដទៃទៀត ដែលមិនជាប់ពាក់ព័ន្ធនឹងគោលបំណងទាំងនេះ។ អ្នកអាចដាក់កម្រិតការចែករំលែកព័ត៌មានអំពីការប្រើប្រាស់ថាមពលរបស់អ្នកដោយការមិនចុះឈ្មោះក្នុងកម្មវិធីមួយចំនួនរបស់ SoCalGas។ គេត្រូវការការយល់ព្រមជាក់លាក់របស់អ្នកដើម្បីចូលរួមក្នុងកម្មវិធីខ្លះ។ (ឧ. កម្មវិធីបង្វិលប្រាក់សងវិញសម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព)។ ផលវិបាកផ្សេងៗនៃការមិនយល់ព្រមចែករំលែកព័ត៌មានអំពីការប្រើប្រាស់ថាមពលរបស់អ្នកគឺថា អ្នកប្រហែលជាមិនអាចយកចំណេញពីអត្ថប្រយោជន៍នៃកម្មវិធីទាំងនេះ។ សមត្ថភាពរបស់យើងក្នុងការចែករំលែកព័ត៌មានអំពីការប្រើប្រាស់ថាមពលរបស់អ្នកក៏ត្រូវបានហាមឃាត់ដោយច្បាប់ជាធរមានដែរ។

  • ការចែករំលែកតាមជម្រើសរបស់អ្នក

    អ្នកអាចកំណត់ក្រុមហ៊ុនដទៃផ្សេងទៀតដើម្បីទទួលបានព័ត៌មានរបស់អ្នក។ នៅពេលធ្វើដូច្នោះ អ្នកគួរតែឆ្លាត ហើយកំណត់តែទៅលើភាគីទីបីណាដែលអាចទុកចិត្តបានប៉ុណ្ណោះ។

  • ការចែករំលែកសម្រាប់គោលបំណងផ្សេងទៀត

    យើងអាចបញ្ចេញព័ត៌មានអំពីការប្រើប្រាស់ថាមពលរបស់អ្នក៖ 1) ស្របតាមដំណើរការស្របច្បាប់ (ដូចជា ដីកា ឬដីកាតុលាការ), 2) ទៅដល់អ្នកឆ្លើយតបនឹងគ្រោះអាសន្នក្នុងករណីមានការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិត ឬទ្រព្យសម្បត្តិ, 3) តាមបញ្ជារបស់ CPUC។

របៀបពិនិត្យមើលព័ត៌មានអំពីការប្រើប្រាស់ថាមពលរបស់លោកអ្នកតាមអនឡាញ

អតិថិជនតាមគេហដ្ឋាន និងតាមស្ថាប័នពាណិជ្ជកម្ម/ឧស្សាហកម្ម ដែលមានដំឡើងកុងទ័រទំនើប អាចពិនិត្យមើលទិន្នន័យអំពីការប្រើថាមពលរបស់ខ្លួនតាមរយៈគណនីMy Account៖ www.socalgas.com/my-account/។ អតិថិជនភាគច្រើនអាចពិនិត្យមើលទិន្នន័យអំពីការប្រើប្រាស់ថាមពលរបស់ខ្លួនតាមរយៈ SoCalGas Envoy®នៅគេហទំព័រ៖www.socalgasenvoy.com

របៀបពិនិត្យមើលសេចក្តីជូនដំណឹងអំពីសិទ្ធិឯកជនភាពតាមអនឡាញ

យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពអំពីសេចក្តីជូនដំណឹងក្នុងករណីចាំបាច់ ហើយនឹងជូនដំណឹងដល់អតិថិជនអំពីបច្ចុប្បន្នភាពនេះ ដោយបង្ហោះសេចក្តីជូនដំណឹងនេះដែលបានពិនិត្យមើលឡើងវិញនៅលើគេហទំព័រយើងខ្ញុំ។ យើងខ្ញុំនឹងជូនដំណឹងលោកអ្នកជារៀងរាល់ឆ្នាំផងដែរឲ្យចូលមើលសេចក្តីជូនដំណឹងនេះ ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត។ បើលោកអ្នកចង់ទទួលបានសេចក្តីជូនដំណឹងក្នុងកំណែចាស់ ឬថ្មីមានចម្ងល់ ឬក្តីបារម្ភណាមួយអំពីសេចក្តីជូនដំណឹងនេះ ឬលោកអ្នកចង់ស្វែងយល់ពីវិធីកំណត់ពិនិត្យមើល ឬតវ៉ាពីព័ត៌មានរបស់លោកអ្នកដែលបានចេញផ្សាយរួចហើយ លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាម៖

អ៊ីម៉ែល៖ webmaster@socalgas.com

អាសយដ្ឋានសំបុត្រ​នៅសហរដ្ឋអាមេរិក៖ Attn: Customer Privacy Program Manager Southern California Gas Company P.O. Box 1626 Monterey Park, CA 91754 អ្នកតំណាងសេវាកម្មអតិថិជន អតិថិជនតាមគេហដ្ឋាន៖ 800-427-2200 អតិថិជនជាក្រុមហ៊ុន៖ 800-427-2000

សូម​ចូលទៅ​មើល​ មជ្ឈមណ្ឌល​ឯកជនភាព​របស់យើង​សម្រាប់​ព័ត៌មាន​អំពីឯកជនភាព​​បន្ថែម។ socalgas.com/privacy-center