ក្រុមហ៊ុនហ្គាសនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង (Southern California Gas Company ("SoCalGas") ប្តេជ្ញាចិត្តក្នុងការជូនដំណឹងដល់អតិថិជនរបស់យើងអំពីរបៀបដែលយើងខ្ញុំប្រើប្រាស់ព័ត៌មាន ដែលយើងខ្ញុំប្រមូលនៅលើគេហទំព័ររបស់យើងខ្ញុំ នៅលើគេហទំព័រក្នុងទូរស័ព្ទ និងនៅក្នុងកម្មវិធីទូរស័ព្ទរបស់យើង (ហៅរួមថា"គេហទំព័រ")។ ដោយប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ ឬទទួលផលិតផល ឬសេវាកម្មណាមួយ តាមរយៈគេហទំព័ររបស់យើងខ្ញុំ លោកអ្នកយល់ព្រមនូវការប្រមូល និងការប្រើប្រាស់ព័ត៌មានដូចដែលមានចែងក្នុងគោលនយោបាយនេះ។ បើអ្នកមិនយល់ព្រមនឹងគោលនយោបាយនេះ សូមកុំប្រើប្រាស់គេហទំព័រនេះ។
អ្នកត្រូវដឹងថាគេហទំព័រផ្សេងៗទៀត ដែលអាចចូលប្រើតាមគេហទំព័រ SoCalGas ដែលមានគោលនយោបាយផ្ទាល់ខ្លួនពួកគេ និងការប្រមូល ការប្រើប្រាស់ទិន្នន័យ និងការអនុវត្តផ្សព្វផ្សាយ។ ការអនុវត្តគោលនយោបាយអំពីព័ត៌មាននៅលើគេហទំព័រផ្សេងៗដែលមានតំណភ្ជាប់ជាមួយគេហទំព័រ SoCalGas មិនត្រូវចែងក្នុងគោលនយោបាយស្តីពីឯកជនភាពនេះ។
I. ព័ត៌មានដែលយើងប្រមូល និងរបៀបដែលយើងប្រើប្រាស់ព័ត៌មាន
ដើម្បីផ្តល់ជូនអ្នកនូវផលិតផល និងសេវាកម្មឱ្យល្អប្រសើរឡើង គេហទំព័រ SoCalGas ប្រមូលយកព័ត៌មានពីរប្រភេទ៖ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានមិនផ្ទាល់ខ្លួន។ ព័ត៌មានផ្ទាល់ខ្លួន៖ "ព័ត៌មានផ្ទាល់ខ្លួន" សំដៅលើព័ត៌មានដែលអនុញ្ញាតឱ្យយើងខ្ញុំដឹងថាអ្នកជាអ្នកណា ហើយអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណ ទំនាក់ទំនង ឬកំណត់ទីតាំងអ្នក។ អ្នកអាចជ្រើសរើសមិនផ្តល់ជូនព័ត៌មានផ្ទាល់ខ្លួនណាមួយ ហើយអ្នកនៅតែអាចចូលប្រើគេហទំព័របានភាគច្រើន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ព័ត៌មានផ្ទាល់ខ្លួនអាចត្រូវបានប្រមូលពីអ្នកចូលមើលដែលស្វែងរកទទួលសេវាកម្មផ្តល់ជូនដោយ SoCalGas នៅលើគេហទំព័រនេះផងដែរ ដូចជា៖
- ការចុះឈ្មោះ និងការប្រើប្រាស់គណនី My Account
- ការដាក់ពាក្យសុំទាក់ទងនឹងការងារដែលអាចមាន
- ការចុះឈ្មោះក្នុងកម្មវិធី CARE ឬកម្មវិធីជំនួយអតិថិជនផ្សេងៗទៀត
- ការប្រើប្រាស់កម្មវិធីចល័ត SoCalGas
- ការដាក់ពាក្យចូលរួមកម្មវិធីប្រសិទ្ធភាពថាមពល ប្រាក់បង្វិលមកវិញ និងការលើកទឹកចិត្ត និង
- ការស្នើសុំរាប់បញ្ចូលការផ្ញើតាមប្រៃសណីយ៍ ការផ្ញើអ៊ីម៉ែល ការផ្ញើអត្ថបទ បញ្ជីឈ្មោះទូរស័ព្ទ ឬទូរស័ព្ទលើតុ ឬទូរស័ព្ទចល័តរបស់ SoCalGas ដែលអាចរៀបរាប់សេចក្តីពិស្តារថែមទៀតក្នុងគេហទំព័រ ម្តងម្កាល។ លើសពីនេះ ការសន្ទនាលើបណ្តាញអេឡិកត្រូនិកដែលទាក់ទងនឹងការប្រើប្រាស់សេវាកម្ម ក៏អាចតម្រូវឱ្យពិនិត្យតាមដានទំនាក់ទំនងផងដែរ (ដូចជា អ៊ីម៉ែល អត្ថបទ និងទូរស័ព្ទ "ហៅទូរស័ព្ទត្រឡប់មកវិញ") និងការឆ្លើយតបនានាដែលទាក់ទងសេវាកម្មដើម្បីប្រើប្រាស់-ដែលរួមមានវិក្កយបត្រ និងការបង់ប្រាក់។
ឧទាហរណ៍នៃព័ត៌មានផ្ទាល់ខ្លួនដែលអ្នកអាចដាក់ស្នើដែលរួមមានឈ្មោះរបស់អ្នក ឬនៅពេលបានបញ្ចូលឈ្មោះ ឬព័ត៌មានផ្សេងទៀតរបស់អ្នកដែលអាចត្រូវបានប្រើដោយត្រឹមត្រូវក្នុងការកំណត់អត្តសញ្ញាណអ្នក អាសយដ្ឋានផ្ញើសំបុត្រ លេខទូរស័ព្ទ លេខទូរស័ព្ទចល័ត អាសយដ្ឋានអ៊ីម៉ែល និងព័ត៌មានអត្តសញ្ញាណ និងទំនាក់ទំនងផ្សេងទៀត។ យើងខ្ញុំអាចប្រមូលយកព័ត៌មានហិរញ្ញវត្ថុជាក់លាក់ផងដែរ (បើអ្នកសម្រេចផ្តល់ជូន) ក៏ដូចជាប្រភេទព័ត៌មានផ្សេងៗទៀត ដែលលោកអ្នកអាចបញ្ចូលទៅក្នុងការដាក់ពាក្យសុំចុះឈ្មោះ។ ក្នុងករណីថា អ្នកត្រូវដាក់ពាក្យសុំកម្មវិធី CARE អ្នកអាចត្រូវបានគេសុំឱ្យបញ្ចេញឱ្យដឹងអំពីការចុះឈ្មោះរបស់អ្នកនៅក្នុងកម្មវិធីរបស់រដ្ឋាភិបាលផ្សេងៗទៀតផងដែរ (ដូចជាកម្មវិធីផ្តល់ប័ណ្ណទិញម្ហូបអាហារសសម្រាប់អ្នកក្រ/SNAP ប្រាក់ចំណូលធានាបន្ថែម និងកម្មវិធីអាហារថ្ងៃត្រង់នៅសាលាថ្នាក់ជាតិ)។
SoCalGas ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដើម្បីផ្តល់ជូនសេវាកម្ម អនុវត្តស្ថាប័នជំនួញរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើងបទពិសោធន៍ភ្ញៀវរបស់យើងខ្ញុំ នៅលើគេហទំព័ររបស់យើងខ្ញុំ ។
ព័ត៌មានមិនផ្ទាល់ខ្លួន៖ "ព័ត៌មានមិនផ្ទាល់ខ្លួន" សំដៅលើព័ត៌មានដែលមិនកំណត់អត្តសញ្ញាណបុគ្គលជាក់លាក់ដោយខ្លួនឯង ឬតាមការបញ្ចូលគ្នាជាមួយព័ត៌មានមិនផ្ទាល់ខ្លួនផ្សេងៗទៀត។ SoCalGas អាចប្រមូលយកព័ត៌មានមិនផ្ទាល់ខ្លួនដោយប្រើកម្មវិធីខូឃីស៍ ភ្នាក់ងារ ឬតាមរយៈការប្រមូលយកទិន្នន័យចរាចរ និងព័ត៌មានទីកន្លែង។
កុំតាមដាន៖ នៅពេលនេះ គេហទំព័រយើងខ្ញុំមិនឆ្លើយតបនឹងសញ្ញា កុំតាមដាន(DNT) ដែលបានបញ្ជូនមកពីកម្មវិធី រុករកគេហទំព័ររបស់អ្នក។ លើសពីនេះ យើងខ្ញុំប្រើប្រាស់សេវាកម្មភាគីទីបីចម្រុះ ដើម្បីជួយផ្តល់ជូនសេវាកម្មយើងខ្ញុំ និងដើម្បីជួយយើងខ្ញុំឱ្យយល់ដឹងអំពីការប្រើប្រាស់គេហទំព័រយើងខ្ញុំ។ អ្នកផ្តល់សេវាកម្មភាគីទីបីទាំងនេះ អាចប្រមូលយកព័ត៌មានដែលបានផ្ញើជូនតាមកម្មវិធីរុករករបស់អ្នក ដែលជាផ្នែកមួយនៃសំណើគេហទំព័រ បើទោះជាអ្នកដំណើរការមុខងារ DNT នៃកម្មវិធីរុករបស់អ្នកក៏ដោយ។ ខូឃីស៍ ៖ គេហទំព័រ SoCalGas អាចរក្សាទុកកម្មវិធីខូឃីស៍ ក្នុងកុំព្យូទ័រអ្នក ឬឧបករណ៍ផ្សេងៗទៀត ដើម្បីអនុញ្ញាតឱ្យយើងខ្ញុំពិនិត្យមើលការប្រើប្រាស់គេហទំព័ររបស់អ្នក។ គ្មានការប៉ុនប៉ងនានា ត្រូវបានធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ជាលក្ខណៈបុគ្គលឡើយ ដរាបណាវិធានការនានាមិនត្រូវបានរៀបចំឡើង ដើម្បីកំណត់អត្តសញ្ញាណខ្លួនឯង តាមរយៈ "ការជ្រើសរើសយក" សម្រាប់ជាឧទាហរណ៍៖
- សេវាកម្មលក្ខណៈឯកជន ត្រូវបានស្នើសុំ;
- ការដាក់ពាក្យសុំត្រូវបានធ្វើឡើង ដែលទាក់ទងនឹងការងារដែលអាចមាន;
- ការដាក់បញ្ចូលបញ្ជីឈ្មោះប៉ុស្តិ៍ប្រៃសណីយ៍ SoCalGas ត្រូវបានស្នើសុំ;
- សកម្មភាពមានលក្ខណៈខុសច្បាប់ ឬដែលគ្មានសិទ្ធិអនុញ្ញាត ត្រូវបានគេសង្ស័យ; ឬ
- ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ តម្រូវទាមទារដោយច្បាប់។
ខូឃីស៍ត្រូវបានប្រើប្រាស់ដើម្បីបង្កើនអត្ថប្រយោជន៍គេហទំព័រយើងខ្ញុំជូនភ្ញៀវ។
ភ្នាក់ងារ៖ យើងខ្ញុំក៏អាចធ្វើការងារជាមួយអ្នកផ្តល់សេវាកម្មភាគីទី 3 ឬការដោះសា្រយផងដែរ ដែលជួល "ភា្នក់ងារ" ដើម្បីត្រួតពិនិត្យ តាមដាន និងវិភាគចរិកលក្ខណៈអ្នកប្រើប្រាស់ និងទិន្នន័យចរាចរតាមឧបករណ៍របស់ពួកគេ និងតាមគេហទំព័រនេះ។ ព័ត៌មានដែលប្រមូលបានដោយភ្នាក់ងារ អាចរួមមាន ម៉ូដែលផ្នែករឹងកុំព្យូទ័រ, កម្មវិធីឧបករណ៍ស្វែងរកអត្តសញ្ញាណ (UDID), ព័ត៌មានអំពីបណ្តាញអេឡិកត្រូនិកចល័ត ដែលរួមមានលេខទូរស័ព្ទ, កំណែថ្មីពីភ្នាក់ងារ, មាតិកាផ្នែកទន់កុំព្យូទ័រ, កំណែតម្រូវថ្មីពី SDK, ព័ត៌មានកំណត់ព្រឹត្តិការណ៍ជាក់លាក់កើតមានឡើង, ប៊ូតុង API (ឧបករណ៍ស្វែងរកអត្តសញ្ញាណសម្រាប់ការដាក់ពាក្យសុំ), កំណែថ្មីនៃការដាក់ពាក្យសុំ, គំរូឬម៉ូដែល, អ្នកផលិត និងកំណែថ្មីនៃឧបករណ៍ OS ឬផ្នែករឹងកុំព្យូទ័រ, ម៉ោងចាប់ផ្តើមដំណើរការកម្មវិធី/ម៉ោងឈប់, ទីកន្លែង, ម៉ោងប្រចាំតំបន់ និងស្ថានភាពបណ្តាញអេឡិកត្រូនិក (WiFi ជាដើម)។ ព័ត៌មានដែលប្រមូលបានតាមរយៈភ្នាក់ងារនានា ត្រូវបានប្រើប្រាស់ដើម្បីធ្វើតាមតម្រូវការអតិថិជនចំពោះសេវាកម្មនានា ហើយធ្វើឱ្យប្រសើរឡើងលទ្ធភាពអាចប្រើប្រាស់គេហទំព័រ។ ព័ត៌មានដែលប្រមូលបានតាមរយៈភ្នាក់ងារនានា អាចកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ជាលក្ខណៈឯកជនតាមការបញ្ចូលគ្នាជាមួយព័ត៌មានផ្ទាល់ខ្លួនដែលបានផ្តល់ជូនពីមុនៗ។
ទិន្នន័យចរាចរ៖ SoCalGas ប្រមូលយក និងរក្សាព័ត៌មានសិ្ថតិដោយស្វ័យប្រវត្តិពីការចូលប្រើទិន្នន័យរបស់គេហទំព័រយើងខ្ញុំ ដែលទាក់ទងនឹងសកម្មភាពគេហទំព័រ, ការរុករកតាមគោលដៅ, ដំណើរការចរាចរបណ្តាញអេឡិកត្រូនិក និងទំហំ ("ទិន្នន័យចរាចរ")។ ឧទាហរណ៍ចំពោះទិន្នន័យចរាចរ មានដូចខាងក្រោម៖
- ឈ្មោះក្រុមហ៊ុនគេហទំព័រ ឬ URL ដែលក្នុងនោះ ភ្ញៀវចូលប្រើអ៊ីនធឺណែត (ឧទាហរណ៍ "a company.com" "a school.edu"; ឬក៏ "an agency.gov")
- លេខអ៊ីនធឺណែត ("IP")
- ប្រភេទកម្មវិធីរុករកគេហទំព័រ web browser ដែលបានប្រើ
- គេហទំព័រដែលបានចូលមើលនិង
- កាលបរិច្ឆេទ និងម៉ោង ដែលគេហទំព័រនេះត្រូវបានភ្ញៀវចូលមើល។
គោលបំណងចម្បងរបស់យើងខ្ញុំចំពោះការប្រមូលទិន្នន័យចរាចរ Traffic Data គឺដើម្បីបង្កើនអត្ថប្រយោជន៍ជូនភ្ញៀវ ចូលមើលគេហទំព័រយើងខ្ញុំ។ ទិន្នន័យចរាចរ Traffic Data ក៏មានប្រយោជន៍ចំពោះការអនុញ្ញាតឱ្យយើងខ្ញុំ ដើម្បីធ្វើឱ្យប្រសើរឡើងបទពិសោធន៍ពីអ្នកប្រើប្រាស់ទូទៅនៅលើគេហទំព័រយើងខ្ញុំ។ ទិន្នន័យចរាចរ Traffic Data អាចកំណត់អត្តសញ្ញាណភ្ញៀវជាលក្ខណៈឯកជនតាមការបញ្ចូលគ្នាជាមួយព័ត៌មានផ្ទាល់ខ្លួនដែលបានផ្តល់ជូនពីមុនៗ។
ព័ត៌មានអំពីទីតាំង៖ ទីតាំងជាក់លាក់-តាមលទ្ធភាពមុខងារដែលមានដំណើរការ (ឧទាហរណ៍ ការរកទីតាំងការិយាល័យបង់ប្រាក់ SoCalGas ដែលនៅជិតបំផុត ឬនៅស្ថានីយ៍ CNG ដែលនៅជិតបំផុត ដែលអាចប្រព្រឹត្តទៅបានចំពោះគេហទំព័រ SoCalGas ដែលផ្តល់ជូនដោយអ្នកផ្តល់សេវាកម្មភាគីទីបី។ ការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មតាមមុខងារ ត្រូវបានកំណត់ចំពោះការសន្យា និងលក្ខខណ្ឌរបស់ភាគីទីបី និងគោលនយោបាយស្តីពីឯកជនភាព (ដែលបានធ្វើបច្ចុប្បន្នភាពម្តងម្កាល)។ នៅពេលអ្នកប្រើប្រាស់ទីកន្លែងបែបនេះ - សេវាកម្មដែលអាចដំណើរការបាននោះ SoCalGas អាចទទួលបានព័ត៌មានអំពីទីកន្លែងជាក់ស្តែងរបស់អ្នក ដូចជាសញ្ញា GPS ដែលបានផ្ញើទៅតាមឧបករណ៍ចល័ត ឬតាមអាសយដ្ឋាន IP របស់អ្នកផងដែរ។ ទីកន្លែង - សេវាកម្មដែលអាចដំណើរការបាន អាចប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗគ្នា ដើម្បីកំណត់ទីតាំង ដូចជាទិន្នន័យសេនស័រ sensor data ពីឧបករណ៍របស់អ្នក ដែលអាចផ្តល់ជូនព័ត៌មានអំពីចំណុចចូលប្រើ Wi-Fi និងកញ្ជ្រែងអង់តែន។ ព័ត៌មានអំពីទីតាំង ជួយ SoCalGas សម្រួលតម្រូវការ និងរៀបចំសេវាកម្មនានាសម្រាប់អ្នក។ ទិន្នន័យចរាចរ Traffic Data អាចកំណត់អត្តសញ្ញាណភ្ញៀវជា លក្ខណៈឯកជនតាមការបញ្ចូលគ្នាជាមួយព័ត៌មានផ្ទាល់ខ្លួនដែលបានផ្តល់ជូនពីមុនៗ។
II. ការចែករំលែកព័ត៌មានជាមួយភាគីទីបី
SoCalGas នឹងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីសម្រាប់គោលបំណងពាណិជ្ជកម្មរបស់ពួកគេ ដោយគ្មានការយល់ព្រមរបស់អ្នកឡើយ លើកលែងតែ SoCalGas នោះ អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី ដែលរួមមានក្រុមហ៊ុនសាខាជាក់លាក់ (ដោយស្របច្បាប់ និងបទប្បញ្ញត្តិដែលត្រូវអនុវត្ត) ឬក៏ ស្ថាប័នដែលជឿទុកចិត្តផ្សេងទៀតតែម្នាក់ឯងគត់ ដើម្បីឱ្យពួកគេអនុវត្តសេវាកម្មនានាសម្រាប់ SoCalGas ដែលពាក់ព័ន្ធនឹងគោលបំណងស្ថាប័នជំនួញផ្ទាល់ខ្លួន SoCalGas (កំណត់ចំពោះភាពសម្ងាត់ និងកាតព្វកិច្ចសុវត្ថិភាព)។
ការគោរពច្បាប់ និងសុវត្ថិភាពសាធារណៈ SoCalGas ក៏អាចបញ្ចេញព័ត៌មានផ្ទាល់ខ្លួនផងដែរ បើយើងខ្ញុំជឿជាក់ថាស្របតាមច្បាប់នោះ ការបញ្ចេញឱ្យដឹងបែបនេះ គឺចាំបាច់ដើម្បីគោរពច្បាប់ពាក់ព័ន្ធ ឬឆ្លើយតបនឹង ដីកាកោះហៅ ឬដីកា ដែលបម្រើយើងខ្ញុំ ឬដើម្បីការពារ ឬការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពអ្នកប្រើប្រាស់របស់យើង អ្នកដទៃ ឬខ្លួនយើងផ្ទាល់។ SoCalGas អាចត្រូវបានគេស្នើសុំតាមការអនុវត្តន៍ច្បាប់ ឬអាជ្ញាធរតុលាការ ដើម្បីផ្តល់ជូនព័ត៌មានផ្ទាល់ខ្លួនជូនទៅអាជ្ញាធររដ្ឋាភិបាលត្រឹមត្រូវ។ យើងខ្ញុំនឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួន មុននឹងទទួលយកដីកាតុលាការ ឬ ដីកាកោះហៅ ឬដើម្បីសហការណ៍ជាមួយការស៊ើបអង្កេតអំពីការអនុវត្តន៍ច្បាប់។ SoCalGas សហការណ៍យ៉ាងពេញលេញជាមួយទីភ្នាក់ងារអនុវត្តន៍ច្បាប់ ក្នុងការកំណត់អត្តសញ្ញាណអ្នកទាំងនោះ ដែលប្រើប្រាស់សេវាកម្មយើងខ្ញុំសម្រាប់សកម្មភាពខុសច្បាប់។ SoCalGas រក្សាសិទ្ធិរាយការណ៍ជូនទៅទីភ្នាក់ងារអនុវត្តន៍ច្បាប់អំពីសកម្មភាពណាមួយដែលយើងជឿជាក់ថាមិនស្របច្បាប់។
ការរំលាយចូលគ្នា និងការទទួលបាន៖ ក្នុងករណីនៃការរំលាយចូលគ្នា,ការរួមចូលជាមួយគ្នា, ការរៀបចំឡើងវិញ ឬការលក់ ឬការផ្ទេរគ្រប់ទ្រព្យសម្បត្តិធំៗទាំងអស់ ឬស្ថាប័នជំនួញ SoCalGas, ទ្រព្យសម្បត្តិមួយនៃទ្រព្យសម្បត្តិនានា ដែលជាទូទៅត្រូវបានផ្ទេរនោះ គឺជាព័ត៌មានដែលយើងខ្ញុំប្រមូលយកពីភ្ញៀវ និងអតិថិជនរបស់យើង (ដែលរួមមានទាំងព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានមិនផ្ទាល់ខ្លួន)។ ប៉ុន្តែ ការប្រើប្រាស់ព័ត៌មាននេះតាមរយៈអង្គភាពអ្នកស្នងតំណែងណាមួយ នឹងនៅតែគ្រប់គ្រងតាមលក្ខខណ្ឌនានានៃគោលនយោបាយនេះ ដែលបានកែតម្រូវម្តងម្កាល ដែលរួមមានការកែតម្រូវណាមួយ បន្ទាប់ពីកិច្ចការជំនួញអន្តរកាល។
III. ការអនុវត្តន៍ការធានាសុវត្ថិភាពព័ត៌មាន
SoCalGas ប្រើប្រាស់ការប៉ុនប៉ងសមហេតុផលខាងពាណិជ្ជកម្ម ដើម្បីការពារភាគីទីបី ពីការទទួល ការកែឬការប្តូរ ឬការបំផ្លាញព័ត៌មាន ដែលអាចមានចំពោះ SoCalGas តាមរយៈគេហទំព័រនេះ។ ការប៉ុនប៉ងទាំងនេះ រួមបញ្ចូលការពិនិត្យចរាចរបណ្តាញអេឡិកត្រូនិក ដើម្បីកំណត់ការព្យាយាមចូលដោយគ្មានសិទ្ធិអនុញ្ញាត ដើម្បីផ្ទុក ឬប្តូរព័ត៌មាន និងសិ្ថតក្រោមស្ថានភាពខ្លះដែលការសរសេរកូដព័ត៌មានដែលទាក់ទងការងារសម្ងាត់ ដោយប្រើកម្មវិធី Secure Socket Layers ("SSL") ឬបច្ចេកវិទ្យាដែលអាចប្រៀបធៀបបានផ្សេងៗទៀត។ ការត្រួតពិនិត្យកើតមានឡើងផងដែរ ដើម្បីការពារពីសកម្មភាពណាមួយដែលខុសច្បាប់ ឬសកម្មភាពណាមួយដែលអាចកំណត់ SoCalGas ចំពោះការទទួលខុសត្រូវស្របច្បាប់ ឬការខូចខាត។ SoCalGas ប្តេជ្ញាចិត្តចំពោះការថែរក្សាសុវត្ថិភាពគេហទំព័រ និងដំណើរការរបស់របស់ខ្លួនចំពោះការគោរពច្បាប់ ដូច្នេះគឺថា សេវាកម្មនេះនឹងនៅតែអាចប្រព្រឹត្តទៅបានចំពោះភ្ញៀវទាំងអស់។ បើទោះជា SoCalGas ទទួលយកការព្យាយាមសមហេតុផលខាងពាណិជ្ជកម្ម ដើម្បីការពារភាគីទីបីដែលគ្មានសិទ្ធិអនុញ្ញាតពីការទទួលបានព័ត៌មានផ្ទាល់ខ្លួន ដែលបានបញ្ជូនទៅ SoCalGas តាមគេហទំព័រនោះ ការរារាំង ឬការទទួលបានខុសច្បាប់ដោយភាគីទីបី អាចប្រព្រឹត្តទៅបានដដែល។
IV. កុមារ
ដោយដឹងច្បាប់ជាមុន SoCalGas មិនប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារៗដែលមានអាយុក្រោម 13 ឆ្នាំឡើយ។ លើសពីនេះ យើងខ្ញុំមិនដឹងអំពីមាតិកាណាមួយនៅលើគេហទំព័រ ដែលត្រូវចាត់ទុកថា ធ្វើឱ្យខូចប្រយោជន៍ដល់កុមារឡើយ។ បើ SoCalGas ដឹងថាយើងបានប្រមូលព័ត៌មានផ្ទាល់ខ្លួនយ៉ាងគ្រោះថ្នាក់ពីកុមារដែលមានអាយុក្រោម 13 ឆ្នាំ យើងខ្ញុំនឹងលុបចោលព័ត៌មានបែបនេះពីកំណត់ត្រារបាយការណ៍យើង ហើយបញ្ឈប់គណនីដែលត្រូវអនុវត្ត។
V. តំណភ្ជាប់នានា
គេហទំព័រនេះ អាចផ្តល់ជូនតំណភ្ជាប់នានាទៅនឹងគេហទំព័រ និងឯកសាររដ្ឋាភិបាល សមាគមឧស្សាហកម្មជាច្រើន និងភាគីទីបីផ្សេងទៀត។ តំណភ្ជាប់ទាំងនេះ ត្រូវបានផ្តល់ជូនសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ។ SoCalGas មិនទទួលខុសត្រូវចំពោះការផ្តល់ឱវាទ ទំនិញ ឬសេវាកម្មណាមួយ ដែលផ្តល់ជូនដោយភាគីទីបីឡើយ។ ចំពោះវិសាលភាពឯកសារភាគីទីបី ដែលមានការបញ្ជាក់អះអាងអង្គហេតុ ការផ្តល់អនុសាសន៍ ឬការបកស្រាយ ឬការផ្តល់ឱវាទណាមួយនោះ ភាគីទីបីទទួលខុសត្រូវតែម្នាក់ឯងចំពោះមាតិកាគេហទំព័រភាគីទីបី ហើយ SoCalGas មិនរៀបចំការជួសមុខចំពោះភាពត្រឹមត្រូវ សេចក្ដីបរិបូរណ៍ ឬភាពសមរម្យ ចំពោះគោលបំណងណាមួយ ឬការប្រើប្រាស់នៅទីនេះ។ លើសពីនេះ SoCalGas មិនបានផ្ទៀងផ្ទាត់គោលនយោបាយស្តីពីឯកជនភាពដែលត្រូវអនុវត្តចំពោះគេហទំព័រភាគីទីបី ឬឯកសារដែលមានដ៏ច្រើន ឬបានកំណត់ចំពោះវិធានការអ្វី ដែលភាគីនានានឹងត្រូវរៀបចំឡើង ដែលទាក់ទងនឹង ឯកជនភាពរបស់ភ្ញៀវ។ ហេតុនេះអ្នកត្រូវពិនិត្យមើលឡើងវិញនូវគោលនយោបាយស្តីពីឯកជនភាពដោយប្រុងប្រយ័ត្នចំពោះគេហទំព័រភាគីទីបីណាមួយដែលអាចចូលប្រើពីគេហទំព័រ SoCalGas ណាមួយ។ ក្នុងករណីមិនសំខាន់ ដែល SoCalGas ត្រូវទទួលខុសត្រូវចំពោះមាតិកាភាគីទីបីណាមួយ គោលនយោបាយ ឬវិធានការនានា។ SoCalGas ជម្រុញឱ្យអ្នកសាកសួរសំណួរ និងត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំង មុននឹងបញ្ចេញឱ្យដឹងព័ត៌មានផ្ទាល់ខ្លួនចំពោះ ភាគីទីបី។
VI. ជម្រើសនានាទាក់ទងនឹងការឆ្លើយឆ្លងផ្នែកទីផ្សារ
អ៊ីម៉ែលផ្សព្វផ្សាយពាណិជ្ជកម្ម៖ អ្នកនឹងមានជម្រើសដើម្បីជ្រើសយកការទទួលចំពោះផលិតផល និង/ឬសេវាកម្មនានា ដែលបានផ្តល់ជូនដោយ SoCalGas។ នៅពេលយើងខ្ញុំបានដំណើរការសំណើរបស់អ្នក យើងខ្ញុំនឹងឈប់ផ្ញើសារទៅអ្នក នៅក្នុងការកំណត់ពេលវេលាដែលទាមទារស្របតាមច្បាប់, អ៊ីម៉ែលផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនមែនកិច្ចការជំនួញអន្តរកាល ដែលទាក់ទងនឹងផលិតផល និង/ឬសេវាកម្មនានា ដែលបានផ្តល់ជូនដោយយើងខ្ញុំ ដរាបណាលោកអ្នកជ្រើសយកថយក្រោយ ទៅរកការទទួលបានការសន្ទនាបែបនេះ។ អ្នកអាចជ្រើសរើសយកការទទួលបានអ៊ីម៉ែលផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនមែនកិច្ចការជំនួញអន្តរកាលពីយើងខ្ញុំ ទាំង (a) តាមការធ្វើតាមការណែនាំដែលមិនយល់ព្រមទទួល នៅក្នុងអ៊ីម៉ែលដែលត្រូវអនុវត្ត ដែលអ្នកទទួលបានពីយើងខ្ញុំ (បើត្រូវអនុវត្ត) ឬ (b) នៅពេលអ្នកកំពុងតែបំពេញទម្រង់បែបបទលើគេហទំព័ររបស់យើងខ្ញុំ (បើត្រូវអនុវត្ត)។
អ៊ីម៉ែលប្រតិបត្តិការរបស់យើង៖ ទោះជាជម្រើសរបស់អ្នក ដែលទាក់ទងនឹងអ៊ីម៉ែលផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនមែនកិច្ចការជំនួញអន្តរកាលក៏ដោយ ក៏យើងខ្ញុំអាចបន្តផ្ញើជូនអ្នកនូវអ៊ីម៉ែលប្រតិបត្តិការ សម្រាប់គោលបំណងមិនមែនផ្សព្វផ្សាយពាណិជ្ជកម្ម ឬ មិនមែនកិច្ចការជំនួញអន្តរកាល ដែលរួមមានវិក្កយបត្រ ការសន្ទនា ការគ្រប់គ្រងការដាក់ ភ្លើងអគ្គិសនី និងសុវត្ថិភាព។
VII. ការផ្លាស់ប្តូរគោលនយោបាយស្តីពីឯកជនភាពនេះ
SoCalGas រក្សាសិទ្ធិគ្រប់ពេលវេលា ហើយដោយគ្មានការជូនដំណឹង ដើម្បីបន្ថែម ផ្លាស់ប្តូរ កែតម្រូវ ឬធ្វើបច្ចុប្បន្នភាពអំពីគោលនយោបាយស្តីពីឯកជនភាពនេះ តាមរយៈការដាក់បញ្ចូលគោលនយោបាយដែលបានពិនិត្យមើលឡើងវិញនៅលើគេហទំព័រនេះឡើយ។ គោលនយោបាយស្តីពីឯកជនភាពដែលបានពិនិត្យមើលឡើងវិញណាមួយ ត្រូវមានប្រសិទ្ធភាពជាបន្ទាន់ចាប់ពីការដាក់បញ្ចូលក្នុងគេហទំព័រ។ ប៉ុន្តែគោលនយោបាយនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពគ្រប់ពេលវេលា កាលបរិច្ឆេទនៃការកែតម្រូវនឹងត្រូវដាក់បញ្ចូលផ្សព្វផ្សាយ។
VIII. សេចក្តីថ្លែងបដិសេធន៍ការទទួលខុសត្រូវ
SoCalGas មិនទទួលខុសត្រូវក្នុងករណីថា លេខសម្ងាត់ណាមួយដែលបានផ្តល់ជូនទៅអ្នកប្រើប្រាស់នោះ ត្រូវបានទទួលដោយភាគីទីបី ឬសម្រាប់សកម្មភាពមិនស្របច្បាប់ណាមួយក្នុងការភ្ជាប់ជាមួយគេហទំព័រនេះ។ ក្នុងករណីអ្នកប្រើប្រាស់ជឿជាក់ថា លេខសម្ងាត់ណាមួយត្រូវបានទទួលដោយគ្មានការអនុញ្ញាតដោយភាគីទីបីនោះ ឬបើភ្ញៀវមានក្តីបារម្ភជាលក្ខណៈឯកជននោះ អ្នកប្រើប្រាស់ត្រូវទាក់ទងមក SoCalGas ជាបន្ទាន់ ដូច្នេះលេខសម្ងាត់អាចត្រូវបានផ្លាស់ប្តូរ ឬចាត់វិធានការផ្សេងៗដោយសមរម្យ។ សេចក្តីជូនដំណឹងនេះ ត្រូវបញ្ជូនទៅ webmaster@socalgas.com។
IX. សំណួរ ឬ មតិយោបល់
បើអ្នកមានសំណួរ ឬ មតិយោបល់ណាមួយ ដែលទាក់ទងនឹង (a) គោលនយោបាយស្តីពីឯកជនភាពគេហទំព័ររបស់យើងខ្ញុំ ឬ (b) មានសំណួរផ្សេងៗអំពីគេហទំព័រនេះ SoCalGas ឬសេវាកម្មនេះ សូមទាក់ទងមក SoCalGas តាម អ៊ីម៉ែល webmaster@socalgas.com, ឬតាមលេខទូរស័ព្ទ (800) 427-2200, ឬតាមប៉ុស្តិ៍ប្រៃសណីយ៍ តាមអាសយដ្ឋាន៖
Centralized Correspondence Attn: Privacy Policy P.O. Box 1626 Monterey Park, CA 91754
ប៉ុន្តែ សូមសម្គាល់ថា ព័ត៌មាននោះ ដែលទាក់ទងនឹងទំនាក់ទំនង ឬការឆ្លើយឆ្លងទាំងនេះ ជាមួយ SoCalGas អាចត្រូវបានរក្សាទុកជាផ្នែកដែលជាក់លាក់ចំពោះអ្នក។
សូមមើល Privacy Notice របស់យើងខ្ញុំផងដែរទាក់ទងនឹងឯកជនភាពអំពីព័ត៌មានប្រើប្រាស់ថាមពលរបស់អ្នក។
Last Updated February 5, 2016